Header Ads

Seo Services

មេរៀនទី១៖​ សណ្ណានទូរទៅនៃកិច្ចសន្យា


មេរៀនទី១
សណ្ណានទូរទៅនៃកិច្ចសន្យា
ក្នុងជីវភាពប្រចាំថ្ងៃ ស្ទើតែគ្រប់សកម្មភាពរបស់បុគ្គលតែងតែបង្កើតអោយមានកាតព្វកិច្ច ដែលកាតព្វកិច្ចនេះ កើតចេញពីប្រភព អំពើគតិយុត្ត រឺលិខិតគតិយុត្ត។
លិខិតគតិយុត្ត គឺជាការសំដែងឆន្ទៈនាំអោយកើតមានអនុភាពគតិយុត្ត ជាអាទ៏ ធ្វើអោយកើតឡើងនូវកាតព្វកិច្ចមួយ រឺច្រើន។
១.និយមន័យនៃកិច្ចសន្យា
កិច្ចសន្យាជាឆន្ទៈព្រមព្រៀងរវាងបុគ្គលពីរនាក់ រឺច្រើននាក់ ដើម្បីបង្កើត កែប្រែ រឺរំលត់កាតព្វកិច្ចមួយ រឺច្រើន ដែលទាក់ទិននឹងខ្លួន។ (មាត្រា១ នៃក្រឹត្យច្បាប់លេខ៣៨)។
កិច្ចសន្យាជាការព្រមព្រៀងមួយ ក៏ប៉ុន្តែកិច្ចព្រមព្រៀង មិនមែនជានិច្ចកាលជាកិច្ចសន្យានោះទេ។ មានន័យថានៅពេលដែលបុគ្គលពីរ រឺច្រើន បានស្រុះស្រួលគ្នាលើប្រធានបទណាមួយ គឺវានាំអោយកើតមានកិច្ចព្រមព្រៀងមួយហើយ។
២.ចំណាត់ថ្នាក់នៃកិច្ចសន្យា
កិច្ចសន្យាត្រូវបានប្រមូលផ្តុំតាមប្រភេទរបស់វាផ្សេងៗគ្នា។
២.១.ចំណាត់ថ្នាក់កិច្ចសន្យាទៅតាមអត្ថិភាពនៃវិធានគ្រប់គ្រងកិច្ចសន្យា
គេបែងចែករវាងកិច្ចសន្យាដែលមានឈ្មោះ និងកិច្ចសន្យាដែលគ្មានឈ្មោះកិច្ចសន្យាមានឈ្មោះ ជាកិច្ចសន្យាដែលមានចែងក្នុងច្បាប់នានា។ ឧ. កិច្ចសន្យាលក់ ជាកិច្ចសន្យាមានឈ្មោះ ព្រោះថាមានចែងក្នុងក្រឹត្យច្បាប់ ៣៨។
ចំណែកកិច្ចសន្យាដែលគ្មាឈ្មោះ ជាកិច្ចសន្យាដែលពុំមានចែងក្នុងច្បាប់ជាធរមាណ ប៉ុន្តែត្រូវបានគេ អនុវត្តនៅក្នុងសង្គម ។ ដូចជាកិច្ចសន្យាយកកំរៃជើងសារ កិច្ចសន្យាកំណត់របបអាពាហ៏ពិពាហ៏ ជាដើម។
២.២.ចំណាត់ថ្នាក់កិច្ចសន្យាទៅតាមលក្ខខណ្ឌនៃកិច្ចសន្យា
ដោយផ្នែកលើលក្ខខណ្ឌនៃការក៏កើតកិច្ចសន្យា ច្បាប់បែងចែកកិច្ចសន្យាជាៈ កិច្ចសន្យាដែលកើតពីការព្រមព្រៀងធម្មតា និងកិច្ចសន្យាដែលកើតឡើងតាមទម្រង់របស់វា។
ក.កិច្ចសន្យាដែលកើតពីការព្រមព្រៀងធម្មតា
គឺជាកិច្ចសន្យាដែលកើតឡើងត្រឹមតែមានការព្រមព្រៀងរបស់ភាគីតែប៉ុណ្ណោះ ។ ឧ. ពេលយើងទៅផ្សារទិញឥវ៉ាន់គ្រាន់តែព្រមព្រៀងទិញ កិច្ចសន្យាក៏កើតមានឡើងភ្លាមៗ ដោយពុំចាំបាច់ធ្វើទៅតាមច្បាប់នោះទេ (ជាប្រភេទកិច្ចសន្យាដែលកើតញឹកញាប់ក្នុងការរស់នៅប្រចាំថ្ងៃ)។
ខ. កិច្ចសន្យាដែលកើតឡើងតាមទម្រង់
ច្បាប់បានកំណត់ទម្រង់នេះជាពីរប្រភេទគឺៈ  ទម្រង់ប្រត្យ័ក្ស និងទម្រង់ឧឡារិក។
…ទម្រង់ប្រត្យ័ក្ស
ជាកិច្ចសន្យាដែលកើតឡើងបានលុះត្រាតែមានការប្រគល់វត្ថុដល់ដៃរបស់ភាគីម្ខាងទៀត គឺសំដៅលើការប្តូរនៃការព្រមព្រៀង(ដូចជា កិច្ចសន្យាបញ្ចាំចលនវត្ថុ កិច្ចសន្យាខ្ខី)។
…ទម្រង់ឧឡារិក
ជាកិច្ចសន្យាដែលចាំបាច់ទាមទារអោយមានការតាក់តែងកិច្ចសន្យាតាមលិខិតយថាភូត (លិខិតអាពាហ៏ពិពាហ៏ លិខិតលក់ទិញអចលនវត្ថុ) បន្ថែមលើការប្តូរនៃការព្រមព្រៀង។
កិច្ចសន្យាដែលកើតតាមទម្រង់ បើលក្ខខណ្ឌរបស់វាមិនបានបំពេញតាមបែបបទកំណត់ដោយច្បាប់ទេ ទុកជាមោឃៈដាច់ខាត។
២.៣.ចំណាត់ថ្នាក់ផ្នែកលើខ្លឹមសារកិច្ចសន្យា
ក.កិច្ចសន្យាឯកតោភាគី
ជាកិច្ចសន្យាដែលបង្កើតអោយមានកាតព្វកិច្ចចំពោះភាគីតែម្ខាង (ដូចជាកិច្ចសន្យាអំណោយ)។
ខ.កិច្ចសន្យាអញ្ញមញ្ញ ឬទ្វេភាគី ដែលមានកាតព្វកិច្ចបដិការ
ជាកិច្ចសន្យាដែលបង្កើតអោយមានការតព្វកិច្ចរវាងភាគីទាំងសង្ខាង (ដូចជាកិច្ចសន្យាលក់)។
គ.កិច្ចសន្យាមុធា
ជាកិច្ចសន្យាដែលភាគីម្ខាងផ្តល់អោយភាគីម្ខាងទៀតនូវអត្ថប្រយោជន៏អ្វីមួយ ហើយខ្លួនមិនប្រាថ្នានូវផលអ្វីវិញទេ (ដូចជាកិច្ចសន្យាអំណោយ)។
ឃ.កិច្ចសន្យាមូលា
ជាកិច្ចសន្យាដែលភាគីនិមួយៗ រង់ចាំអត្ថប្រយោជន៏របស់កិច្ចសន្យាដូចគ្នា វាមិនមានបំណងដោយចិត្តទូលាយទេ (ដូចជា កិច្ចសន្យាជួល កិច្ចសន្យាលក់ កិច្ចសន្យាដឹកជញ្ជូន….)។
ង.កិច្ចសន្យាភ្លាមៗ និងកិច្ចសន្យាបន្តបន្ទាប់
កិច្ចស្យាដែលនឹងអនុវត្តភ្លាមៗ នៅពេលដែលកិច្ចសន្យាបង្កើតនូវកាតព្វកិច្ចដែលអនុវត្តតែម្តងក៏ចប់ ដូជាកិច្ចសន្យាលក់ ជាដើម។
កិច្ចសន្យបន្តបន្ទាប់ ជាកិច្ចសន្យាដែលត្រូវអនុវត្តនៅក្នុងពេលវេលាជាបន្តបន្ទាប់។ កិច្ចសន្យាបន្តបន្ទាប់អាចជាកិច្ចសន្យាដែលមានកំនត់រយៈច្បាស់លាស់ រឺជាកិច្ចសន្យាដែលមិនមានកំណត់រយៈពេលច្បាស់លាស់។ ដូចជាកិច្ចសន្យាជួលរយៈពែល៣ខែ ជាកិច្ចសន្យាបន្តបន្ទាប់ដែលមានរយៈពេលកំណត់ រីឯកិច្ចសន្យជួលដែលគេពុំមានកំណត់ពេលបញ្ចប់មានឈ្មោះថាកិច្ចសន្យបន្តបន្ទាប់ពុំមានរយៈពេលកំណត់។
ចប់មេរៀនទី១


 មានមេរៀនជាច្រើននៅក្នុង page របស់ខ្ញុំ សូមចូលអាន free ព្រោះវាជាបណ្តាល័យ online free
សូមចូលមកកាន់ៈ https://khmereducationschool.blogspot.com/


បើចង់បានមេរៀនអ្វីផ្សេង រឺបន្ថែម សូមជួយ comment ដាក់ផង(ឧ. ចង់បានមេរៀនម៉ាឃីធីង,​ ច្បាប់, គណនីជាដើម)

សូមជួយចុចlike page ផង!សូមអរគុណ!







រៀបចំដោយលោកគ្រូ វ៉េង ចាន់ថុល







2 comments:

  1. សួរស្តីខ្ញុំចង់អោយបងប្រៀបធៀបកិចសន្យាជាយថាភូត និងលិចសន្យាផ្ទាល់មាត់

    ReplyDelete
  2. សួស្ដី ខ្ញុំចង់ដឹងលំអិតអំពីកិច្ចសន្យាមុធា និង មុលា

    ReplyDelete

Powered by Blogger.